តើរស្មីស្ពតស៍ជាអ្នកណា ?

រស្មីស្ពតស៍គឺជាតំណាងចែកចាយស្របច្បាប់នូវផលិតផលកីឡាវាយសីរបស់ក្រុមហ៊ុន​ Protech Sports international នៅក្នុងប្រទេសកម្ពុជា.

ក្រុមហ៊ុន​ Protech Sports international​ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩០ ដោយចាប់ផ្តើមពីការផលិតគ្រាប់សីមុនគេ ។ ពីមួយឆ្នាំទៅមួយឆ្នាំ ក្រុមហ៊ុន Protech​បានអភិវឌ្ឍខ្លួនជាបន្តបន្ទាប់រហូតក្លាយខ្លួនជាអ្នកនាំមុខទីផ្សារនៅក្នុងការអភិវឌ្ឈនិងផលិតគ្រាប់សីព្រមទាំងសម្ភារៈកីឡាវាយសីផ្សេងៗទៀតដូចជា រ៉ាកែត កាបូប ជាដើម ។ល។

បច្ចុប្បន្ននេះក្រុមហ៊ុនមានមោទនភាពយ៉ាងខ្លាំងដោយបង្កើតបាននូវមូលដ្ឋានផលិតកម្មដ៍រឹងមាំនៅក្នុងប្រទេសចិនដោយមានការិយាល័យកណ្តាលនៅក្នុងប្រទេសម៉ាឡេស៊ី​ ។ ឥឡូវនេះProtech មានគ្រប់ផលិតផលទាំងអស់ដែលពាក់ព័ន្ធនឹងកីឡាវាយសី គឺថាProtechផ្តល់ជូនបានគ្រប់យ៉ាងចាប់តាំងពីក្បាលដល់ចុងជើងកីឡាករ ។

Protech តែងតែរក្សាបាននូវវត្តមានដ៏រឹងមាំរបស់ខ្លួនៅក្នុងព្រិត្តិការណ៍កីឡាវាយសីធំៗជាច្រើនតាមរយះការឧបត្ថម្ភដល់ព្រិត្តិការណ៍ទាំងនោះ ក៏ដូចជាការសហការយ៉ាងជិតស្និទ្ធនៅក្នុងកម្មវីធីផ្សេងៗទាំងនៅក្នុងស្រុកនិងក្រៅស្រុក ព្រមទាំងបង្កើតនូវឳកាសសម្រាប់តកីឡាករឆ្នើមៗនៅជំនាន់ក្រោយៗ ។